ព័ត៌មានជាតិ

ជម្ងឺ​ទឹកនោម​ផ្អែម​សម្លាប់​មនុស្ស 8,000 នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ថៃ​

​ទីក្រុង​បាងកក​៖​បើ​យោង​តាម​ក្រសួង​សុខាភិបាល​របស់​ប្រទេស​ថៃ​ជា​ធម្មតា​ជនជាតិ​ថៃ​ប្រហែល 8,000 ពាន់​នាក់​ជា​រៀងរាល់ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជម្ងឺ​ទឹកនោម​ផ្អែម​និង​ច្រើនជាង 3,5 លាន​នាក់​ទៀត​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជម្ងឺ​មួយ​នេះ​។​
Health
​ដោយយោង​តាម​របាយការណ៍​ដែល​ធ្លាប់​បាន​សរសេរ​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​បានបញ្ជាក់​ថា​តួលេខ​ខាងលើ​នេះ​ជា​តួលេខ​ដែល​ទទួលបាន​ពី​ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយបង្អស់​ហើយ​ភាគច្រើន​វា​បាន​កើតឡើង​នៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើសពី 15 ឆ្នាំ​។​ដោយ​ផ្អែក​លើ​ការបកស្រាយ​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ​លោក Pradit Sintawanarong បញ្ជាក់​ថា​ការកើនឡើង​នៃ​ជម្ងឺ​ប្រភេទ​នេះ​គឺ​បាន​កើតឡើង​ច្រើន​លើ​ក្មេងៗ​ដែល​ចូលចិត្ត​ញាំ​ស្ករ​ច្រើន​និង​ក្មេងៗ​ដែល​មាន​រូបរាង​ធាត់​និង​លើស​ទម្ងន់​។​គាត់​ក៏​បាន​និយាយ​ផងដែរ​ថា​បើ​គ្មាន​វិធានការ​ណា​ចាត់ចែង​នោះ​ការកើនឡើង​នៃ​អ្នក​ជម្ងឺ​អាច​កើន​ដល់​ចំនួន 4,7 លាន​នាក់​ក្នុង​រយៈពេល 8 ឆ្នាំ​បន្ទាប់​ហើយ​និង​កត្តា​មួយទៀត​ដែល​អ្នកមាន​ជម្ងឺ​ហើយ​មិន​បាន​ជឿថា​ខ្លួន​មាន​ជា​អ្នក​ជម្ងឺ​នេះ​នោះ​ឡើយ​ក៏​ជា​កត្តា​នៃ​ការកើនឡើង​នៃ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​រោគ​ទឹកនោម​ផ្អែម​ដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​រដ្ឋាភិបាល​ថៃ​បាន​ប្រើប្រាស់​ថវិការ​ជាតិ​ប្រមាណ 47,6 លាន​បាត​ត្រូវជា 1,53 ពាន់​លាន​ដុល្លារ​ក្នុង​ការ​មើលថែ​អ្នក​ជម្ងឺ​របស់​ខ្លួន​ក្នុង​មួយ​ឆ្នាំ​ហេតុដូចនេះ​វិធាន​បង្ការ​និង​ការពារ​គួរតែ​ត្រូវបាន​រៀបចំឡើង​ជា​បន្ទាន់​៕​

មតិយោបល់