ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌ៧មករាដឹកនាំដោយលោក តោ វីរូ អភិបាលរងខណ្ឌ តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា លោក វរសេនីយ៍ទោ ក្រេត សិខរីន អធិការរងនគរបាលខណ្ឌ ទទួលផែននគរបាលយុត្តិធម៌ បានចុះពិនិត្យរដ្ឋបាលនៅទីតាំង ម៉ាស្សា និងផ្ទះសំណាក់ ម៉ៅ សំរឹទ្ធ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ជាលទ្ធផល កម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សចំនួន២នាក់ (ស្រីម្នាក់) រកឃើញមានផ្ទុកដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
ព័ត៌មានជាតិ
មតិយោបល់