ព័ត៌មានជាតិ

សពលោកវរសេនីយ៍ត្រី ផន ទុំ ដែលទទួលមរណភាព ក្នុងអំពើឃាតកម្ម នឹងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រីជាកិច្ចបច្ឆាមរណៈ

រតនគិរីៈ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋាន ចូលគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ត្រី ផន ទុំ ដែលទទួលមរណភាពដោយអំពើឃាតកម្ម នឹងបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ត្រីជាកិច្ចបច្ឆាមរណៈ ព្រមទាំងនាំយកថវិការចំនួន១០,០០០,០០០៛ (ក្នុងនោះថវិកាសមាគមន៍មិត្តនគរបាលជាតិ៦,០០០,០០០៛ ថវិការបស់ស្នងការដ្ឋានចំនួន៤,០០០,០០០៛) ប្រគល់ជូនដល់ក្រុមគ្រួសារសព នៅគេហដ្ឋានសពក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី៕

មតិយោបល់