ភ្នំពេញៈ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុកកងមាស សហការជាមួយនាយរងផ្នែកសណ្តាប់ធ្នាប់ ខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ សល់ ពិសិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ ត្រង់ចំណុចស្ពានលេខ៣ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានការពាក់ព័ន្ធក្នុងករណីលួចម៉ូតូ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី ចំណុចភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
បញ្ជាក់៖ ម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕
មតិយោបល់