ព័ត៌មានជាតិ

ដើរមករកហាងស៊ុប ឃើញជនរងគ្រោះនៅផ្ទះម្នាក់ឯង ចូលទៅចាប់បំពានដឹងអី…

ភ្នំពេញៈ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈកើតឡើង ត្រង់ចំណុចផ្ទះD៤ ផ្លូវ៣៣ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ី រ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះលេខ ២០ ក្រុមទី៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម.ស ភេទស្រី អាយុ ៧ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង ៤និង០០នាទី ជនសង្ស័យមកពីផឹកស៊ីនៅផ្ទះមិត្តភក្ដិ ហើយដើរមកហាងស៊ុប យីហោ កន្លែងស៊ុប ពេលដើរដល់ចំនុចកើតហេតុ ឃើញជនរងគ្រោះនៅផ្ទះម្នាក់ឯង ជនសង្ស័យបានទៅចាប់ដៃជនរងគ្រោះចូលទៅក្នុងផ្ទះរួចទាញទ្វារបិទ ប៉ុន្តែត្រូជនរងគ្រោះក្រវាសដៃបើកទ្វាចេញមកខាងក្រៅវិញ ហើយស្រែកឲ្យគេជួយ ខណៈនោះបងប្រុសជនរងគ្រោះរួមជាមួយអ្នកជិតខាង ស្ទុះចូលមកចាប់ជនរងគ្រោះចេញពីជនសង្ស័យ បន្ទប់មកជនសង្ស័យក៏បានរតគេចខ្លួនបាត់ ក្រោយកើតហេតុឪពុកជនរងគ្រោះបានទៅប៉ុស្តិ៍នគរបាលដាក់ពាក្យបណ្ដឹង។លុះវេលាម៉ោង ២០និង៣០នាទីថ្ងៃដដែល ឪពុកជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងដើរតាមផ្លូវ ក៏ឃាត់ខ្លួនយកមកប្រគលជូនសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច កាសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប៕

មតិយោបល់