ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមទាំងកាំភ្លើងខ្លីមួយ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១និង១០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរគ្រឿងញៀន ចំណុចតាមផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនសង្ស័យ ០២នាក់៖
១-ឈ្មោះ ហ៊ុយ រិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ២-ឈ្មោះ ឆៃ សំអឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដកហូតក្រតាមសថ្លា០២កូនថង់តូច និងកាំភ្លើងខ្លីខ្យល់០១ដើម។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់