ព័ត៌មានជាតិ

ករណីសមត្ថកិច្ចផ្ដល់ជូន មួកសុវត្ថិភាពមួយដល់ក្មេងប្រុសម្នាក់ ដោយមិនបានធ្វើការផាកពិន័យអ្វីឡើយ

ភ្នំពេញៈ បុរសម្នាក់បានបើកម៉ូតូដឹកកូនប្រុសអាយុ ១១ឆ្នាំ (កូនមិនមានមួកសុវត្ថិភាព) ធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទីយប់ ត្រូវបាន លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ អប់រំពន្យល់ណែនាំ ស្តីពីការធ្វើដំណើរតាមផ្លូវចំពោះកុមារចាប់ពីអាយុ ៣ឆ្នាំ ឡើងទៅ ត្រូវមានមួកសុវត្ថិភាពក្នុងពេលរួមដំណើរ ទោះទៅទីជិតរឺឆ្ងាយ ឲ្យបានគ្រប់ពេល ។ បន្ទាប់មក លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានផ្តល់មួកសុវត្ថិភាព១(សំរាប់កូនក្មេង)ដល់កូនប្រុសរបស់គាត់សំរាប់ពាក់ក្នុងពេលដំណើរឲ្យបានខ្ជាប់ខ្ជួនហើយឲ្យបន្តដំណើរទៅមុខទៀត ដោយមិនបានធ្វើការផាកពិន័យអ្វីឡើយ៕

មតិយោបល់