ព័ត៌មានជាតិ

មិនចូលរួមអភិរក្ស នៅឆ្លៀតយករថយន្តទំនើប មកជួញដូរសត្វព្រៃទៀត ចុងក្រោយកេរ្តិ៍ក៏បោះ គុកក៏ជាប់

មណ្ឌលគិរី: នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងស្រុកកែវសី សមត្ថកិច្ច បានឃាត់ខ្លួនឈ្មួញជួញដូរសត្វព្រៃម្នាក់។

ជនសង្ស័យឈ្មោះ ហ៊ុយ ហួ អាយុ៣៤ឆ្នាំ ភេទប្រុស បើករថយន្តម៉ាកលិចស៊ីស RX៣៣០ ពាក់ស្លាកលេខ ភ្នំពេញ 2R-8247 ដោយមានដឹកសត្វព្រៃ ជាប្រភេទស្វាស្រូវមានចំនួន១៣ក្បា ច្រកក្នុងថង់ស្បៃចំនួន៥ យកមកពីស្រុកកោះញែក។

សូមបញ្ជាក់៖ ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ ដែលជំនាញតាមស្រាវជ្រាវ កន្លងមក បច្ចុប្បន្ន ត្រូវឃាត់ខ្លួនបញ្ជួនទៅតុលាការ ចំណែកសត្វស្វាទាំងអស់ យកលែងចូលក្នុងព្រៃធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃវិញ៕

មតិយោបល់