ព័ត៌មានជាតិ

លោកនាយក​សាលា​បឋមសិក្សារកាបុស្ស ត្រូវរថយន្តកែច្នៃបុកស្លាប់យ៉ាងរន្ធត់

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តច្នៃ បានបុកម៉ូតូមួយគ្រឿង ដែលកំពុងដោយលោកនាយក​សាលា​បឋមសិក្សារកាបុស្ស បញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៥៧ ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតន:​មណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ុ វណ្ណ: ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​រកា​បុស្ស ។ ចំណែកអ្នកបើកបររថយន្តបង្កកែច្នៃ រត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕

មតិយោបល់