ព័ត៌មានជាតិ

មានអគ្គិភ័យ​ ឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តបាត់ដំបង

បាត់ដំបង: ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទីព្រឹក ស្ថិតនៅក្នុងចំណុចក្រុមទី០១ ភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆាបឆេះផ្ទះចំនួនមួយខ្នង (ផ្ទះទៀម ខូចខាតទាំងស្រុង) ទំហំ ០៨មx១៥ម ជញ្ជាំងថ្ម ដំបូលស័ង្កសី របស់ម្ចាស់ឈ្មោះ ពិន សម្បតិ្ត ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។

មូលហេតុ៖ កំពុងស្រាវជ្រាវបន្ត ។

ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ភ្លាមៗនោះបានកម្លាំងជំនាញ បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០៥គ្រឿង រថយន្តរបស់ស្រុកសង្កែ០១ គ្រឿង រថយន្តប្រេងសូគីមិច០១ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០៦ រថយន្ត ៕

មតិយោបល់