ភ្នំពេញៈ ជនសង្ស័យ២នាក់ជិះមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរួមដំណើរជាមួយប្តីនិងកូន ខណៈកំពុងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿងមិនបានសម្រេច ត្រូវបានម្ចាស់ម៉ូតូបីកង់ឃើញទាន់គៀរឲ្យដួលត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់និងម៉ូតូមួយគ្រឿង ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រសួងពាណិជ្ជកម្ម តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ ឈុន សុធារៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើការនៅក្នុងក្លឹប រីលេក្ស ដែលមានទីតាំង នៅតាមបណ្តោយផ្លូវ២០១១ ខាងជើងស្តុបផ្សារសេនជូរី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្នាក់កន្លែងធ្វើការមានស្រុកកំណើត ភូមិព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ វីត រត់គេចខ្លួនបាត់។
តាមសម្តីស្ត្រីជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុរូបគាត់មានគ្នា៣នាក់ប្តីនិងកូនតូច បានធ្វើរដំណើតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពត 1N-8495 ចេញពីម្តុំផ្សារឈូកមាស គោលបំណងទៅញ៉ាំអីនៅម្តុំរង្វង់មូលទួលគោក ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហរតុខាងលើក៏មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HD-3022 ធ្វើដំណើរមកពីក្រោយរួចលូកដៃឆក់ការបូបស្ពាយពណ៌លឿងដែលជនរងគ្រោះកាន់នៅក្នុងដៃអង្គុយក្នុងកង់បីមិនបានសម្រេច ដោយជនរងគ្រោះឃើញទាន់បានទាញមកវិញ ខណៈនោះម្ចាស់ម៉ូតូកង់បីមានការសង្ស័យក៏បានក្រឡេកមើលក្រោយឃើញជនសង្ស័យកំពុងធ្វើសកម្មភាពទាញទៅទាញមកបានកាច់ចង្កូតម៉ូតូកង់បីកៀរផ្តួលបណ្តាលដួលម៉ូតូនិងជនសង្ស័យទាំងពីរនាក់ទៅលើថ្នល់ភ្លាមៗនោះប្រជាពលរដ្ឋឃើញហេតុការនេះនាំគ្នាពទ្ធ័ចាប់បានម្នាក់វាយឡើយទ្រមខ្លួនរួចប្រគល់ជនសង្ស័យនិងម៉ូតូមួយគ្រឿងជូនសមត្ថកិច្ចយកមកបុស្តិ៍អូរបែកក្អមភ្លាមៗ។ចំណែកបក្ខពួកម្នាក់ដែរគេស្គាល់ថាឈ្មោះវិតរត់គេចខ្លួតបាត់ស្រមោល។
ក្រោយកើតជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលសង្កាត់អូបែកក្អម។ចំណែកជនសង្ស័យនិងម៉ូតូសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ខាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់