បន្ទាយមានជ័យៈ នៅវេលាម៉ោង ៨នឹង១៥នាទីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិកូប ឃុំគុត្តសោធ ស្រុកអូរជ្រៅ រថយន្តធុនធំប្រភេទសណ្តោងរ៉ឺម៉កកុងទីន័រ១គ្រឿង បើកសុខៗធ្លាក់ផ្លូវទំនងម្ចាស់ងក់ រឺនិយាយទូរស័ព្ទ។
រថយន្តធុនធំដែលក្បាល ពាក់ស្លាក់លេខ ភ្នំពេញ 3E-9298 ដែលសណ្តោងកន្ទុយប្រភេទកុងទីន័រពាក់ស្លាក់លេខ បាត់ដំបង 4A-0016 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ស្រាប់តែធ្លាក់ផ្លូវខាងត្បូងចូលប្រឡាយ។
ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ច ចុះមកមើលឃើញថា គ្មានអ្នកគ្រោះថ្នាក់តែគ្រោះដល់សម្បតិ្តរបស់រដ្ឋ និងមនុស្សឡើយ
អ្នកបើកបរនៅពេលកំពុងធ្វើចរាចរណ៍តាមផ្លូវ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្មានការទ្វេសប្រហែសឡើយ ព្រោះអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលជាក់ស្តែង ដូចពេលនេះសំណាងហើយគ្រោះថ្នាក់ខ្លួនឯងមិនបង្កគ្រោះដល់អ្នករួមដំណើរ៕
មតិយោបល់