ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្រ្កាបបានជនសង្ស័យកាច់កម៉ូតូបាន២នាក់ទៀតហើយ

ភ្នំពេញ: ក្រុមជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពកាច់សោកម៉ូតូយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចក្របួច ខណ:ដែលទៅធ្វើសកម្មភាពលួចកាច់ សោកម៉ូតូនៅក្បែរ ផ្ទះជួលរោងចក្រតុក្កតា ផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុង ភូមិព្រៃទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ខណ:កំពុងតែប្រព្រឹត្តជាក់ស្តែង ត្រូវបាននគរបាលកម្លាំងកំពុងល្បាតរបស់ ខណ្ឌដង្កោ ប្រទះឃើញផ្អើលក៏ភ័យហើយព្យាយមបើកម៉ូតូរត់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ និងពោធិ៍សែនជ័យ ដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់ នេះនៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់នោះ ទី១មាន ឈ្មោះ ប៊ូ សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិឫស្សីជះ ឃុំព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី២ មានឈ្មោះ ខៀវ ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លនបាន ដកហូតបានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-2011 ជាមធ្យោបាយក្នុងការដើរធ្វើសកម្មភាព តាមនគរបាលខណ្ឌដង្កោបានឲ្យដឹងថា មុនកើតហេតុ កម្លាំងកំពុងល្បាតក្នុងមូលដ្ឋានក៏ ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង លួចកាច់សោកម៉ូតូ សេ១២៥ មួយគ្រឿងត្រង់ចំណុចផ្ទះជួលក្នុងភូមិព្រៃទុយ សង្កាត់ព្រៃស គ្រាន់តែឃើញប៉ូលិស ជនសង្ស័យហក់ឡើងជិះម៉ូតូព្យាយាមបើករត់គេច ត្រូវបានកម្លាំង ដេញតាមស្រែកប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង ទើបកម្លាំងនគរបាលខណ្ឌដង្កោ និងពោធិ៍សែនជ័យ ប្រដេញតាមនិងស្ទាក់ ចាប់ជនសង្ស័យទាំង២នេះបាន ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង២នាក់បានសារភាពថា ខណ:ដែលកំពុងធ្វើសកម្មភាពនោះត្រូវបានសមត្ថកិច្ចមកទាន់ឃើញដូចនេះជនសង្ស័យទាំង២បានព្យាយាមបើកម៉ូតូរត់គេច ហើយឧបករណ៍កាច់សោ បានបោះចោលតាមផ្លូវ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរនៅ ប៉ុស្តិ៍រដ្ឋបាលចោមចៅ រួចប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ នាំយកទៅសាកសួរនិងកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់៕

//youtu.be/eMcq84h0DN8

មតិយោបល់