ភ្នំពេញៈ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០ នាទី កម្លាំងការិយាល័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ ត្រង់ចំណុចហាងញូខនន័រ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧។
ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៧៨៣ «ជ១» ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ចេញដោយលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ លី សុខគា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួកជេរដី ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២១៦ ផ្លូវលេខ៧ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
មតិយោបល់