ព័ត៌មានជាតិ

នឹកស្មានមិនដល់សោះ! ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ខណៈពេលរត់តាមបងទៅបេះត្រកួន

បន្ទាយមានជ័យ: ក្មេងប្រុសម្នាក់បានលង់ទឹកស្រះស្លាប់ ខណ:ពេលតាមបងប្រុសទៅបេះត្រកួន ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង ៩និង៤៧នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា កុមារារងគ្រោះ ឈ្មោះ ខុន ប៊ុនសុង ភេទប្រុស អាយុ ៦ឆ្នាំ រស់នៅភូមិចុងគោក ឃុំតាឡំ ស្រុកមង្គលបូរី រស់នៅជាមួយជីដូន ដែលមានវ័យ ៦៩ឆ្នាំ ឪពុកម្តាយទៅធ្វើការងារនៅប្រទេសថៃ ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះ បានរត់តាមបងប្រុសទៅបេះត្រកួន នៅខាងក្រោយផ្ទះ ពេលនោះបងប្រុសបានដេញប្អូនឲ្យត្រឡប់មកផ្ទះវិញ ដោយនឹករវល់តែបេះត្រកួន និងនឹកស្មានតែប្អូនមកផ្ទះវិញហើយ ពេលត្រឡប់មកផ្ទះវិញមិនឃើញប្អូនក៏ដើររក តែមិនឃើញក៏ឲ្យអ្នកភូមិជួយរកទើបប្រទះឃើញ សពកុមារារងគ្រោះស្លាប់អណ្តែតក្នុងទឹកស្រះខាងជើងផ្ទះ សពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យ៕

មតិយោបល់