ព័ត៌មានជាតិ

រកឃើញសហគ្រិនវ័យក្មេងឆ្នើម៤រូប ប្រចាំឆ្នាំ២០១៦

ភ្នំពេញៈ ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងប្រចាំឆ្នាំ២០១៦ ចំនួន៤រូបក្នុងចំណោម១២រូប ត្រូវបានរកឃើញម្ចាស់ជយលាភី៤រូប ដែលទទួលបាន ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦ ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម ពានរង្វាន់សហគ្រិនឆ្នើមស្ត្រី និងពានរង្វាន់សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា។

ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦ បានទៅលើលោក ចាង ប៊ុនលាង ម្ចាស់ហាង Brown កាហ្វេ ពានរង្វាន់សហគ្រិនឆ្នើមវ័យឆ្លាតផ្នែកបច្ចេកវិទ្យា បានទៅលើលោក សុខ សុភមង្គល មកពីក្រុមហ៊ុន Condingate ពានរង្វាន់សហគ្រិនឆ្នើម ផ្នែកសង្គម បានទៅលើលោកស្រី នាវ នារីបញ្ចពិសី All Dreams (Cambodia) Co Ltd និងពានរង្វាន់សហគ្រិនឆ្នើម ផ្នែកស្រ្តីបានទៅលើលោកស្រី ស្រ៊ាត មុំសុភា មកពីក្រុមហ៊ុន សូវីយ៉ា ត្រាវែល និងទួរ។ កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) បានទទួលការសហការរៀបចំពីសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និង សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ (JCI) ។

សូមជម្រាបថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួមបង្ហាញសមត្ថភាពចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ មិនតែប៉ុណ្ណោះ ការប្រកួតប្រជែងនេះ ក៏លើកកម្ពស់ឱ្យសហគ្រិនកម្ពុជាត្រៀមខ្លួនក្នុងការដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាពនៅក្នុងការស្វែងរកដៃគូអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕

photo_2016-08-01_15-04-12

មតិយោបល់