ព័ត៌មានជាតិ

មានបងប្អូនណា បាត់ស្លាកលេខរថយន្តទេ? ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន រកឃើញសុទ្ធតែ…

ភ្នំពេញ: នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹង ករណីលួចស្លាកលេខឡាន កាលពីថ្ងទី២-០៩-២០១៩ វេលាម៉ោង១៦ និង០៨នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញងថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ កែវ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ (មានសារថាតុញៀន) ។ ជនរងគ្រោះឈ្មោះ សយ សុខឡេង ភេទបហរុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៦ ផ្ឡូវបេតុង ភូមិចម្ការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បាត់បង់ ស្លាកលេខរថយន្ត ០១ លេខ2AI-4846 ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់