ព័ត៌មានជាតិ

Apple បញ្ជាក់​ទិញ Beats ជា​ផ្លូវការ​

​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុន Apple បាន​បញ្ជាក់​ឲ្យដឹងថា ខ្លួន​បាន​ទិញ​ក្រុមហ៊ុន Beats ក្នុងតម្លៃ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​សេវាកម្ម​ក្រុមហ៊ុន​កាស​ត្រចៀក​មួយ​នេះ​កាន់តែ​រីកធំឡើង ជាមួយនឹង​សេវាកម្ម Streaming Music​។​

​សេចក្ដីបញ្ជាក់​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពេល​ដែល​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​ថា ក្រុមហ៊ុន Apple គ្រោង​ទិញ Beats ក្នុងតម្លៃ ៣,២​ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ការទិញ​-​លក់ ត្រូវបាន​លើកយក​មក​ពិភាក្សា ទើបតែ​ពេលនេះ ចេញ​ព័ត៌មាន​ជា​ផ្លូវការ​។​

​ក្រុមហ៊ុន Apple បានបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​រក្សាទុក​នូវ​ស្លាក​សញ្ញា Beats ឲ្យនៅ​ដដែល ហើយ​លោក Jimmy Iovine និង Dr. Dre ដែល​ជា​សហ​ស្ថាបនិក Beats ត្រូវបាន Apple អនុញ្ញាតឲ្យ​ចូល​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន Apple ជាមួយនឹង​មុខតំណែង​ខ្ពស់​៕​
apple_beats_001-624x351

មតិយោបល់