ព័ត៌មានជាតិ

ចុមសាហាវម្ល៉េះ! ករណីឃាតកម្មកាប់ប្រពន្ធ មិនអស់ចិត្តកាប់សមត្ថកិច្ចបន្ថែម

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីឃាតកម្ម (ប្ដីកាប់ប្រពន្ធ) ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារធ្វើការ បង្ក្រាបឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពកាប់ប្រពន្ធរបស់ខ្លួនឯង ហើយបានកាប់មកលើសមត្ថកិច្ចនគរបាលក្នុងខណ: ពេលចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង នៅចំណុចភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ០៤និង០០នាទី ថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ឆយ ឈឿន ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ
លោកអនុសេនីយ៍ទោ ឆេ ឡាង នាយរងប៉ុស្តិ៍ ត្រូវចំក្បាលដាច់លលាដ៍ក្បាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ករណីនេះជំនាញបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ កសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់