ព័ត៌មានជាតិ

រដ្ឋាភិបាល​ថៃ​បើ​កកិច្ចប្រជុំ​អ៊ី​ន​ធើ​ណែ​ត​សន្ដិសុខ​ជាតិ​ជា​លើកដំបូង​

ប្រទេស​ដែលមាន​ការយល់ដឹង​ពី​សន្តិសុខ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​មាន​កម្រិត​តិច​តូច​ណាស់ ជាពិសេស​គឺ​បណ្ដា​ប្រទេស​តូចៗ​មួយចំនួន​មិនសូវ​ជា​បាន​យល់ដឹង​ពី​រឿងនេះ​ឡើយ​។​
​កាលពី​ថ្ងៃ​អង្គារ កន្លងទៅនេះ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​ប្រារព្វ​នូវ​កិច្ចប្រជុំ​ថ្នាក់ជាតិ​មួយ​ស្ដីអំពី​អ៊ី​ន​ធើ​ណែ​ត​សន្តិសុខ​ជាតិ ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្នុង​ទីក្រុង​បាងកក់ ដែលមាន​គោលបំណង​ធំៗ​ចំនួន ៨​ក្នុងការ​ទប់ស្កាត់​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​។​
​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ និង​រួមមាន​ទីភ្នាក់ងារ និង​អង្ក​ការ​អន្តរជាតិ​មួយចំនួន ដោយ​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ការគំរាមកំហែង​តាមរយៈ​អ៊ី​ន​ធើ​ណែ​ត បង្កើន​ប្រព័ន្ធ​សុវត្ថិភាព​ផ្នែក​ព័ត៌មានវិទ្យា និង​បង្កើត​នូវ​ច្បាប់​សម្រាប់​ដាក់ទោស​។​
​គួរបញ្ជាក់​ផងដែរ​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​បង្កើន​ចំណេះដឹង​លើ​ការវាយប្រហារ​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​គ្រោង​បង្កើត​ច្បាប់​សម្រាប់​ដាក់ទោស ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​៕

Yingluck

មតិយោបល់