ព័ត៌មានជាតិ

មេឃរលឹមតិចៗ ស្រីស្អាត២នាក់ជិះម៉ូតូប៉ះរថយន្តកឺៗ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តជនជាតិចិនមួយគ្រឿង បានបុកជាមួយ និងម៉ូតូដែលជិះគ្នា ២នាក់ ពេញទំហឹងបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩
ស្ថិតនៅមុខនឹងព្រលានយន្តហោះភ្នំពេញ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានម៉ូតូឌ្រីមសង់ជិះគ្នា ២នាក់ ពាក់ស្លាកលេខភ្នំពេញ 1AV- 72 53 ធ្វើដំណើរពីលិចទៅកើត មកដល់មុខព្រលានយន្តហោះភ្នំពេញ បានប៉ះជាមួយនឹងរថយន្តស្តារិចដែលបើកបរដោយជនជាតិចិន ពាក់ស្លាកលេខ ភ្នំពេញ 2AV- 3587 ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕

មតិយោបល់