ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ណូន ស្រីភ័ក្ត្រ ភេទស្រី អាយុ១៥ឆ្នាំ កំពុងតែនៅផ្ទះស្ថិតនៅភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទូរស័ព្ទទៅជនសង្ស័យឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំសួរថា ទំនេរដែររឬទេ? រួចជនសងស្ស័យ ប្រាប់ថាទំនេរ ហើយក្មេងស្រីរងគ្រោះ ប្រាប់ជនសង្ស័យ ឱ្យមកយករូបនាង(ក្មេងស្រីរងគ្រោះ) ទៅលេងបន្ទប់ជួលជនសង្ស័យ។
លុះដល់វេលាម៉ោង ១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1N-7395 មានលេខតួ និងលេខម៉ាស៊ីន9791577 ទៅចាំយកក្មេងស្រីរងគ្រោះ នៅមុខផ្សារដើមទ្រាំង ស្ថិតនៅភូមិដើមទ្រាំងខាងលើ ហើយក្មេងស្រីរងគ្រោះ ក៏បានដើរចេញពីផ្ទះទៅជួបជនសង្ស័យ រួចឡើងជិះម៉ូតូម៉ាកខាងលើ ជាមួយជនសង្ស័យ មកបន្ទប់ជួលលេខ៤ (របស់ជនសង្ស័យ) ផ្លូវលេខ១០៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពេលមកដល់បន្ទប់ជួលលេខ៤ខាងលើ ក្មេងស្រីរងគ្រោះ បានដើរចូលទៅក្នុង បន្ទប់ជួលមុន ចំណែកជនសង្ស័យ បានដើរចូលទៅក្នុងបន្ទប់ជួលតាមក្រោយ រួចបិទទ្វារចាក់គន្លឹះ ពីខាងក្នុង ហើយជនសង្ស័យក៏បានរួមភេទ ជាមួយក្មេងស្រី រងគ្រោះ បានសម្រេចចំនួន០១លើក រួចជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះត្រឡប់ ទៅផ្ទះវិញ ។
ពេលទៅដល់ផ្ទះឈ្មោះ ឥន្ទ ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ (ត្រូវជាម្តាយបង្កើត របស់ក្មេងស្រីរងគ្រោះ) បានសួរនាំក្មេងស្រីរងគ្រោះពីរឿងបាត់ចេញពីផ្ទះ ទើបក្មេងស្រីរងគ្រោះ បានប្រាប់រឿងរ៉ាវខាងលើ ឱ្យម្តាយបានដឹង រួចឈ្មោះ ឥន្ទ ស្រីពៅ ក៏បាននាំក្មេងស្រីរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នករបាលរដ្ឋបាលរលួស ឱ្យជួយអន្តរាគមន៍ ។
បន្ទាប់មកសមត្ថកិច្ចយើង ក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង បាននៅវេលាម៉ោង០០និង១០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួលលេខ០៤ខាងលើ យកមកធ្វើការ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសតាមនីតិវិធីច្បាប់ ចំនែកវត្ថុតាងចាប់យក ម៉ូតូ០១គ្រឿង ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ឌុក សំណាង បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចយើង ថា រូបគេ (ជនសង្ស័យ) ពិតជាបានរួមភេទ ជាមួយក្មេងស្រី រងគ្រោះប្រាកដមែន ដោយសាររូបគេ (ជនសង្ស័យ) បានស្រទ្បាញ់គ្នា ជាមួយក្មេងស្រីរងគ្រោះរយៈពេលប្រហែល០១ឆ្នាំមកហើយ តែនៅថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះក៏បានទូរស័ព្ទ រូបគេ (ជនសង្ស័យ) ឱ្យទៅឌុបយកមកលេងបន្ទប់ជួល ហើយក៏បានព្រមព្រៀងគ្នា រួមភេទបានសម្រេច០១លើកតែម្តង ៕
មតិយោបល់