ព័ត៌មានជាតិ

នោះៗប្រហិតសាច់មាន់ ពោតកំប៉ុង ផ្សិតកំប៉ុង ត្រូវមន្ត្រីជំនាញរកឃើញខូចគុណភាព

ស្ទឹងត្រែងៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារសាមគ្គី ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់រួមមាន៖
– ប្រហិតសាច់មាន់ចំនួន ០១គីឡូក្រាម
– ផ្សិតកំប៉ុងចំនួន ០១កំប៉ុង
– ពោតកំប៉ុងចំនួន ០២កំប៉ុង
– នំស្នូលសណ្តែក ០១កញ្ចប់
– គ្រឿងតុងយាំចំនួន ០៣កញ្ចប់។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់