ព័ត៌មានជាតិ

អាសូរណាស់! ម្ចាស់ចេញទៅធ្វើការនៅទីឆ្ងាយ បែរជាផ្ទះត្រូវអគ្គិភ័យឆេះខ្ទេចគ្មានសល់

កំពង់ធំ: ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតនៅភូមិអូរអំបែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ថុក សំអាត ភេទប្រុស អាយុ ៣៧ឆ្នាំ។ ផ្ទះទំហំ ៦ម x ៧ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបក្តា តសំយ៉ាប ៤ម x ៩ម។

សម្ភារ:ខូចខាត៖
-ឆេះផ្ទះទាំងស្រុង
-អង្ករចំនួន ១បេ ស្មើ ៥០គីឡូក្រាម
-ស្រូវចំនួន ២បេ
-ធុងជ័រដាក់ទឹកចំណុះ ២០០លីត្រចំនួន១
-ឡាំងដែកចំនួន៣
-ម៉ាស៊ីនសាំងកម្លាំង ៦សេសចំនួន ១គ្រឿង
-កង់ចំនួន ១គ្រឿង
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី (ផ្ទះទុកចោលម្ចាស់ទៅធ្វើការនៅប៉ោយប៉ែតមិនបានបិតប៉ារ៉ែតភ្លើង)។

ក្នុងករណីខាងលើ ដោយសារផ្លូវតូចចង្អៀតមានភក់ខ្លាំង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ មិនបានចេញអន្តរាគមន៍នោះទេ ៕

មតិយោបល់