កំពតៈ កាលពីវេលាម៉ោង២១ និង០០ នាទីថ្ងៃ៦ ខែតុលា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត ១គ្រឿង បើកដឹកដីចូលផែគីឡូ១២ បានធ្លាក់ផ្លូវដោយខ្លួនឯង នៅចំណុចមុខប៉ុស្តិ៍កោះតូច សក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរពីកើតទៅលិច។
រថយន្តខាងលើ ម៉ាក អ៊ីស៊ុយៗ គ្មានស្លាកលេខ ពណ៌ស
អ្នកបើកបរឈ្មោះនួន ចន្ទ្រា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិកន្តួត ឃុំកន្តួត ស្រុកស្វាយលើ ខេត្តសៀមរាប (ស្លាប់) នៅកន្លែងកើតហេតុ។
មូលហេតុ៖ តៃកុងស្រវឹងស្រា ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងធ្វើកំណត់ហេតុរួច បានប្រគល់សពឲ្យសាច់ញាតិ ដឹកយកទៅស្រុក ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់