ព័ត៌មានជាតិ

ករណីក្មេងប្រុសម្នាក់បាត់ចេញពីផ្ទះ២ថ្ងៃហើយ រហូតមកដល់ពេលនេះមិនទាន់ឃើញត្រឡប់មកផ្ទះវិញ

កំពង់ចាមៈ (ព័ត៌មានបឋម) សមត្ថកិច្ចបានប្រាប់ Post News ថា ស្ត្រីជាម្តាយម្នាក់បានបាត់កូនប្រុសចំនួន ២ថ្ងៃ ហើយមិនដឹងទៅណាដោយមានការព្រួយបារម្ភ ក៏បានមកប្តឹងសមត្ថកិច្ចជួយស្រាវជ្រាវ។

លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានទទួលបណ្ដឹងពីឈ្មោះ អឿ វណ្ណា ភេទស្រី អាយុ ៣៧ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ​បានប្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកកូនប្រុសគាត់ឈ្មោះ កាយ លីហួរ ហៅណុយ អាយុ ១៥ឆ្នាំ​ ជនជាតិខ្មែរ ដែលបានចេញបាត់ពីផ្ទះកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ ដោយពុំដឹងទៅទីកន្លែងណាឡើយ។

អ្នកស្រីជាអាណាព្យាបាលបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កូនប្រុសរបស់គាត់ ដែលមានឈ្មោះដូចខាងលើ បានយកម៉ូតូមួយគ្រឿងម៉ាក វ៉េវឆ្លាម ពណ៌ក្រហម លេខតួ០៥២៧១៦ លេខម៉ាស៊ីន០៩០៨៩៥៦ និងប្រាក់មួយចំនួនទៀត ជិះចេញពីផ្ទះទៅដើរលេងតែមិនដឹងទៅទីណាជាមួយអ្នកណាទេ រហូតដល់បច្ចុប្បន្ននេះគឺពុំទាន់ឃើញត្រឡប់ចូលផ្ទះវិញឡើយ អ្នកស្រីមានការព្រួយបារម្ភទើបមកប្តឹងសមត្ថកិច្ច៕

មតិយោបល់