ព័ត៌មានជាតិ

ក្រុមហ៊ុនទូរសព្ទ័ហួវៃ ចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ តាមរយៈការឧបត្ថម្ភកម្មវិធីអង្គរសង្ក្រាន្ត

ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រុមហ៊ុនហួវៃ ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ នឹងចូលរួមឧបត្ថម្ភ ការប្រារព្ធពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលនឹងធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ កាន់តែសប្បាយរីករាយ និងគគ្រឹកគគ្រេងជាងឆ្នាំណាៗទាំងអស់ ជាមួយនឹងសកម្មភាពពិសេសៗគួរឲ្យចាប់អារម្មណ៍ជាច្រើន។ យោងតាមលោក Liu ZI Yang អគ្គនាយកក្រុមហ៊ុនទូរសព្ទ័ហួវៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការឧបត្ថម្ភកម្មវិធីអង្គរសង្ក្រាន្ត គឺមានសារៈសំខាន់ណាស់ ព្រោះបានបង្ហាញពីសារៈសំខាន់នៃប្រពៃណី និងវប្បធម៌ជាតិក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈដែលមានការចូលរួមពីយុវជន ទូទាំងប្រទេស។

លោកបានបន្តទៀតថា៖ «ការប្រារព្ធពិធីអង្គរសង្ក្រាន្តនេះ គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីសេចក្តីសុខ សុភមង្គល និងទទួលបានពរជ័យដ៏បវរថ្លៃថ្លា នៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ។ នេះក៏ជាឱកាសដ៏អស្ចារ្យមួយផងដែរ ដើម្បីរក្សាវប្បធម៌ប្រពៃណីជាតិរបស់យើងឲ្យរស់រានមានជីវិតយូរអង្វែង តាមរយៈការចូលរួមពីយុវជនជំនាន់ថ្មី។ តាម រយៈការចូលរួមរាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយ និងសកម្មភាពផ្សេងៗទៀតដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ យើងអាចប្រារព្ធពិធីរួមគ្នាដែលឆ្នាំថ្មីបាននាំមក និងជំរុញមនុស្សជំនាន់ថ្មីរបស់យើង ឲ្យបន្តនូវវប្បធម៌ដ៏ល្អផូរផង់ទាំងនេះ។ ជាការពិតណាស់ ក្រុមហ៊ុនទូរសព្ទ័ហួវៃ នឹងស្ថិតនៅទីនេះ ដើម្បីផ្តល់ការគាំទ្រដល់អតិថិជនរបស់យើង ដូច្នេះពួកគេអាចចែករំលែកឱកាសដ៏ពិសេសទាំងអស់ក្នុងអំឡុង ពេលចូលឆ្នាំខ្មែរនេះ។» ជាងនេះទៅទៀត ក្រុមហ៊ុនក៍សូមចូលរួមអបអរសាទរ ដល់ ប្រទេស កម្ពុជា ដែលបានបំបែកឯកត្តកម្ម និងកំណត់ត្រាពិភពលោក Guiness World Record ផ្នែកនំអន្សមយក្ស និងរាំម៉ាឌីហ្សនដែលមានអ្នកចូលរួមចំនួន ២០១៥ នាក់ ក្នុងឆ្នាំ ២០១៥ នេះ ។

មានអ្នកគាំទ្រ និងអតិថិជន ជាង 2០០.០០០ នាក់ បានទៅទស្សនាស្តង់ទូរសព្ទ័ហួវៃ នៅឯទីលានជល់ដំរីក្នុងរយៈពេល ៣ ថ្ងៃជាប់ៗគ្នា ដែលមានកំពូលតារាចម្រៀងដ៏ល្បី កញ្ញា មាស សុខសោភា ជាឯកអគ្គរាជទូតផលិតផល ចូលរួមថតរូបអនុស្សាវរីយ៍ជាមួយក្រុមអ្នកគាំទ្រ និងអតិថិជន នៅថ្ងៃទី ១៦ ខែ មេសា ចាប់ពីម៉ោង ៤:៣០ រសៀល ដល់ម៉ោង ៥:៣០ នាទីល្ងាច ក៏ដូចជាមានការប្រគំតន្ត្រីដ៏ធំបីថ្ងៃជាប់ៗគ្នានៅប្រាសាទបាយ័ន ។ អតិថិជនអាចទទួលបានអត្ថប្រយោជន៍ ពីការប្រូម៉ូស្សិនពិសេសសម្រាប់ខេត្តសៀមរាប ទិញទូរសព្ទ័ហួវៃ១ គ្រឿង ថែមរង្វាន់អនុស្សាវរីយ៍ចំនួន៥ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៥ ដោយរាល់ការទិញស្មាតហ្វូន Huawei Mate 7, P7, Honor 6, G7 និង X1 អតិថិជននឹងទទួលបានកាដូពិសេសដោយឥតគិតថ្លៃ ដូចជា ស្រោមទូរស័ព្ទ មួក អាវយឺត កាបូបស្ពាយ អង្គចងចាំ 8GB ឬឧបករណ៍បំពងសំឡេងជាដើម។

កញ្ញា មាស សុខសោភា ដែលជាឯកអគ្គរាជទូតរបស់ទូរសព្ទ័ហួវៃ រយៈពេល២ឆ្នាំមកហើយ និងទើបតែបានចុះកិច្ចសន្យាជាថ្មីនោះ បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនថា៖ «នាងខ្ញុំពិតជារំភើបរីករាយ និងមានមោទនភាពខ្លាំងណាស់ ដែលបានរួមចំណែកជាមួយក្រុមហ៊ុនទូរសព្ទ័ហួវៃ និងចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយប្រជាជនកម្ពុជាទាំង១៥លាននាក់ ហើយនាងខ្ញុំសូមយកឱកាសនេះ ជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ ជួបប្រទះនូវ សំណាងល្អ សុខភាពល្អ ទទួលបានជោគជ័យ សិរីសួស្តី និងសុភមង្គលគ្រប់ក្រុមគ្រួសារ ហើយប្រសិនបើប្រជាជនកម្ពុជា ស្រឡាញ់នាងខ្ញុំ សូមកុំភ្លេចជ្រើសទូរសព្ទ័ហួវៃ !»៕
2015-04-19_025311

2015-04-19_025324

2015-04-19_025337
2015-04-19_025354

មតិយោបល់