ស្វាយរៀងៈ សមត្ថកិច្ចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើស ព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរ ក្នុងនោះឃាត់ជនសង្ស័យចំនួន២ នាក់ធ្វើការសាកសួរ និងធ្វើតេស្តទឹកម៉ូត្រ ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)ជាមេតំហ្វេតាមីន ម៉ាទឹកកក ។
ជនសង្ស័យទាំង ២ នាក់ មានឈ្មោះ ផន សុអាន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិព្រៃអង្គុញ សង្កាត់ច្រកម្ទេស ក្រុងបាវិត និងឈ្មោះ ឃៅ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃ ០២គ្រឿង។
បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពពីបក្ខពួករបស់ខ្លួន នៅម៉ោង ១៥និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍ស្វាយតាយាន បន្តឃាត់ខ្លួនជនសង្ស័យ ១០នាក់ បន្ថែមទៀតដែលស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ ឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ
២-ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ
៣-ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ ១៩ឆ្នាំ
៤-ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈីត ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ស ផា ភេទប្រុស អាយុ ២៣ឆ្នាំ
៦-ឈ្មោះ សុខ ជា ភេទប្រុស អាយុ ១៩ឆ្នាំ
៧-ឈ្មោះ ហុន យុត ភេទប្រុស អាយុ ២០ឆ្នាំ
៨-ឈ្មោះ ម៉េន សំណាងហៅពៅ ភេទប្រុស អាយុ ២២ឆ្នាំ
៩-ឈ្មោះ ពេជ្រ សុផាត ភេទប្រុស អាយុ ១៨ឆ្នាំ
១០-ឈ្មោះ មាស សំភាក់ ភេទប្រុស អាយុ ២២ឆ្នាំ
ក្នុងប្រតិបត្តិការ នោះកម្លាំងនគរបាលធ្វើការដកហូតសម្ភារវត្ថុតាងរួមមាន៖
-ម៉ូតូចំនួន ០៤គ្រឿង
-ទូរស័ព្ទដៃ ០៤គ្រឿង
-ដាវសាំម៉ូរ៉ៃចំនួន ០៣ដើម
-ដែកអក្សរT ចំនួន ០១
សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀតជនសង្ស័យទាំង ១២នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
មតិយោបល់