ព័ត៌មានជាតិ

ស្រ្តីម្នាក់មានវិបត្តិក្នុងគ្រួសារ សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន នៅខេត្តកោះកុង

កោះកុងៈ កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទីយប់ នៅចំនុចភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា មានករណី លេបថ្នាំសម្លាប់ខ្លួន បង្កឡើងដោយជនរងគ្រោះឈ្មោះ សែម ធឿន ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

តាមការសាកសួរ ពីក្រុមគ្រួសារ និងសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិក្នុងក្រុមគ្រួសារ ទើបសម្រេចចិត្តធ្វើបែបនេះ សពត្រូវបាន ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តតាចាត៕

មតិយោបល់