ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៩ និង០០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅម្ដុំសួនវត្តបទុម ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីចោរលួចរថយន្តម៉ាកហាយទ្បែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AO-4327 ទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ច ហើយម្ចាស់រថយន្ត បានសំណូមពរដល់សមត្ថកិច្ច ឲ្យជួយពន្លឿនការស្វែររករថយន្តគាត់ផង។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋបានរិះគន់ទៅលើសមត្ថកិច្ច ក្នុងខណ្ឌដូនពេញ ហាក់បីដូចជាមិនអាចទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានបានទាល់តែសោះ សម្បូរទៅដោយចោរឆក់ចោរលួច ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាព គាត់ចង់ឲ្យមានការល្បាតជាប្រចាំ កុំឲ្យគោបាត់ទើបធ្វើរបង៕
មតិយោបល់