ព័ត៌មានជាតិ

Update៖ ចាំបាត់ៗ! បុរសម្នាក់ផ្ដាំប្រពន្ធឲ្យចងមុងចាំខ្លួនត្រឡប់មកវិញ តែអកុសលត្រូវរថយន្តកុងតឺន័របុកស្លាប់តាមផ្លូវ

ភ្នំពេញ: វេលាម៉ោង ២១និង២០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកី (គ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តកុងតឺបុរន័រ និង ម៉ូតូ បណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ និង អ្នករួមដំណើររងរបួសធ្ងន់។

ម៉ូតូម៉ាក YAMAHA EXCITER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 បើកបរដោយឈ្មោះ វង់ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិត្រពាំងរុង ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ )។ អ្នករួមដំណើរ ឈ្មោះ ចេវ រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ (កម្មកររោងចក្រ) រស់នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ារ)។
ភាគីរថយន្តម៉ាក MITSUBISHI FUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ជាប្រភេទរថយន្តសណ្តោង កន្ទុយពាក់ស្លាកលេខ 4A-7010 បើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់