កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៧ និង ៤០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួន ជិតមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យសិស្សសាលា រៀនភាសាចិន ម្នាក់របួសធ្ងន់សន្លប់បាត់ស្មារតី និងម្នាក់ទៀតរបួសស្រាល ត្រូវបានប្រជាពលរដ្ឋដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ជនរងគ្រោះឈ្មោះ ជា ខេមរា អាយុប្រហែលខ្ទង់ជាង ១០ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របួសធ្ងន់។
ដំណើររឿង៖ មុនពេលកើតហេតុ សិស្សទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿង ធ្វើដំណើរពីត្បូងទៅជើង បញ្ច្រាសទិសដៅចរាចរណ៍ ខណៈនោះក៏មាន រថយន្តមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ បើក ចេញពីលេងសី ក្នុងសាលាខេត្តកំពង់ឆ្នាំង មកដល់ចំណុចផ្លូវបំបែកជាបួន ជិតមន្ទីរវប្បធម៌ ដោយភាគីទាំងពីរ មិនមានការប្រុងប្រយ័ត្ន ក៏បានបុកគ្នាតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់