ព្រះសីហនុៈ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានដឹកនាំកម្លាំងយកគ្រឿងចក្រឈូសកម្ទេចសំណង់គ្រោងដែក អនាធិបតេយ្យ និងរំលោភលើដីចំណីផ្លូវ២ធ្នូ ត្រង់ចំណុចកន្ទុយនាគជាប់មាត់សមុទ្រ។
បញ្ជាក់៖ ករណីនេះអាជ្ញាធរមានវិធានការរុះរើកម្ទេចចោលជាបណ្តើរៗហើយ បន្ទាប់ពីជូនដំណឹងឲ្យរុះរើ ២លើក សំណង់សង់ខុសច្បាប់ ដែលអាជ្ញាធររុះរើនេះ គឺត្រូវបានក្រុមការងាររដ្ឋបាលក្រុង និងមន្ទីរជំនាញ បានរួមគ្នាធ្វើកំណត់ហេតុឲ្យម្ចាស់សំណង់ទាំងនោះ ផ្អាកការសាងសង់ និងបានណែនាំឲ្យរុះរើដោយខ្លួនឯង ប៉ុន្តែម្ចាស់សំណង់ទាំងនោះ នៅតែបន្តលួចសាងសង់៕
មតិយោបល់