ព័ត៌មានជាតិ

ករណីក្មេងឃ្វាលគោប្រទះឃើញសពបុរសម្នាក់ នៅចង្កេះភ្នំ

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់ Post News ថា (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានករណីក្មេងឃ្វាលគោប្រទះឃើញសពបុរសម្នាក់ ចងកសម្លាប់ខ្លួននៅចង្កេះភ្នំ ហើមស្អុយ ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ស៊ុត ពុយ អាយុ ៤៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ មិនទាន់ដឹងថាជាករណីឃាតកម្ម ឫអត្តឃាត នៅឡើយទេ ខណ:ពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យកន្លែងកើតហេតុ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់