បរទេស៖ កីឡាករប្រេស៊ីលវ័យ២៧ឆ្នាំ Fabinho បានក្លាយទៅជាកីឡាករបណ្តូលចិត្តរបស់ក្លឹបហង្សក្រហម Liverpool ផងទាំងគ្រូបង្វឹកនិងអ្នកគាំទ្រផងប៉ុន្មានរដូវកាលចុងក្រោយនេះគិតចាប់តាំងតែពីបាន
ផ្ទេរមកពីក្លឹប Monaco កាលពី៣ឆ្នាំមុន។
តារាឆ្នើមរូបនេះទីបំផុតត្រូវបាន The Goal ចេញផ្សាយហើយថានឹងសម្រេចចិត្តក្នុងការបន្តកុងត្រាថ្មីរយៈពេល៥ឆ្នាំបន្ថែមទៀតជាមួយនឹងទឹកដី Anfield បន្ទាប់ពីបានចរចាគ្នាមួយរយៈកន្លងមក ដែលនេះបានក្លាយទៅជាដំណឹងដ៏រីករាយមួយសម្រាប់ក្លឹបទាំងមូល។
ក្នុងនាមជាកីឡាករខ្សែបម្រើការពារដ៏រឹងម៉ាំនិងមានគុណភាពម្នាក់ Fabinho ក៏បានដើរតួនាទីជាប្រធានក្រុមផងដែរម្តងម្កាលដើម្បីជួយសម្រួលដល់កិច្ចការងាររបស់គ្រូបង្វឹកលោក Jurgen Klopp។
រដូវកាលមុន Liverpool ជួបបញ្ហាកីឡាកររបួសជាច្រើននាក់ជាពិសេសក្នុងតំបន់ការពារដែល Fabinho ត្រូវបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់ដើម្បីបំពេញការងារនេះ៕
មតិយោបល់