ភ្នំពេញៈ បុរសកំហូចជាអ្នកបើកតាក់ស៊ី Choice ម្នាក់ បានយកស្ត្រីជាម៉ូយជិះតាក់ស៊ីរបស់ខ្លួនទៅក្រេបទឹកឃ្មុំនៅផ្ទះសំណាក់គ្រួសារខ្ញុំ តែត្រូវប្រពន្ធដេញទាន់ជាន់កែង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជាង៩និង១០នាទី ស្ថិតតាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា បុរសដែលនាំស្រីក្មេងមកក្រេបទឹកឃ្មុំខាងលើមានឈ្មោះ វ៉ាយ ដាឡែន អាយុ៣៩ឆ្នាំ មុខរបរអ្នកបើកតាក់ស៊ីឆយ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ចំណែកឯប្រពន្ធមានឈ្មោះ ចិន ចន្តា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
នៅមុនពេលកើតហេតុបុរសខាងលើបាននាំស្ត្រីជាភ្ញៀវ Taxi Choice ដែលបានស្គាល់គ្នាអស់រយៈពេល៧ឆ្នាំមកហើយទៅឡើងឋានសួគ៌ជាមួយគ្នាស្ទើររាល់យប់។ តាមសម្តីភរិយាបានប្រាប់ថា កាលពី២ឆ្នាំមុន ក៏ធ្លាប់តាមទាន់ជាន់កែងម្ដងដែរ តែនឹកស្មានថា កែខ្លួនទៅហើយ។ ដោយមានការសង្ស័យប្រពន្ធបានតាមដានបន្តទៀត ជាក់ស្តែងនៅវេលាកើតហេតុខាងលើ ក៏បានឃើញលោកប្តីកំហូចកំពុងតែនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយគ្នាមែន៕
មតិយោបល់