សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នៅមិនទាន់ប្រកាសអាសន្នពីជំងឺផ្លូវដង្ហើម MERS នោះទេ ប៉ុន្តែស្ថានភាពហាក់ដូចជាកាន់តែធ្ងន់ធ្ងរទៅៗ ព្រោះថានៅពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៤នាក់ និងមនុស្ស ១៣៨នាក់បានឆ្លង។
មន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ខណៈដែលមនុស្សទី១៤ បានស្លាប់ និងមនុស្ស ១៣៨នាក់បានឆ្លង ហើយតួលេខនៃអ្នកឆ្លងចេះតែបន្តកើនឡើងជាលំដាប់ ដោយពុំមានធូរស្រាល ដោយចំណុចនេះហើយទើបធ្វើឲ្យអង្គការសុខភាពពិភពលោក បានសម្ដែងក្ដីបារម្ភ និងនិយាយថា ជំងឺផ្លូវដង្ហើមនៅកូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ផងដែរថា ជំងឺនេះ បានចាប់ផ្ដើមផ្ទុះឡើងនៅលើទឹកដីកូរ៉េខាងត្បូងចាប់តាំងពីថ្ងៃទី២០ ខែឧសភា បន្ទាប់ពីមានបុរសម្នាក់ធ្វើដំណើរត្រឡប់មកពីប្រទេសមជ្ឈឹមបូព៌ាវិញ៕
ព័ត៌មានជាតិ
មតិយោបល់