ព័ត៌មានជាតិ

កឺកឺដេញវាយគ្នា ផ្អើលនៅក្រុងព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាច្រើននាក់

ព្រះសីហនុ: នៅវេលាម៉ោង៨ និង ៥០ នាទីយប់ថ្ងៃទី មានករណី
ហិង្សាបង្កឡើងដោយជនជាតិចិន នៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនចំនួន ៦នាក់ បានយកដំបងដេញវាយគ្នា ទៅលើជនជាតិចិនដូចគ្នា (ដោយមូលហេតុមិនទាន់ដឹងទេ) ។

ក្រោយកើតហេតុ កម្លាំងចម្រុះគណបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៦នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕

មតិយោបល់