ព័ត៌មានជាតិ

បង្ក្រាបករណីចែកចាយនូវសារធាតុញៀន ត្រង់ចំណុចលើសួនច្បារក្តាន់ពីរ ធ្វើការឃាត់ខ្លួន០៩នាក់

ភ្នំពេញ: កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ដោយមានការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងជំនាញប៉ុស្តិ៍បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចលើសួនច្បារក្តាន់ពីរ ផ្លូវលេខR៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងសង្កាត់ស្រះចក បានចុះទៅដល់ចំណុចខាងលើ ហើយធ្វើការប្រមូលជនអនាថាបានចំនួន០៩នាក់ ស្រី០៣នាក់ ។

បច្ចុប្បន្នក្រុមជនអនាថាខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ៕

មតិយោបល់