ភ្នំពេញៈ នៅវេលាម៉ោងប្រហែល ៦ និង១០នាទីល្ងាចទី ០៨ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ នៅចំណុចមុខស្ថានទូតចិន ផ្លូវ លេខ២៤៥ ក្រុមទី២៥ ភូមិ៤ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីចាប់បង្ខាំងទុក ដោយខុសច្បាប់។
ដោយជនរងគ្រោះចំនួន ២នាក់ ត្រូវបានបង្ខាំង និងធ្វើទារុណកម្មយ៉ាងឃោរឃៅ ដើម្បីជំរិតទារប្រាក់ សរុបចំនួន ២៥០,០០០យ័ន្តចិន។
ប្រព្រឹត្តកាលពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៥និង០០នាទីល្ងាច នៅចំណុចបន្ទប់ លេខ៧២២ ជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្ដារ២ ដែលមានទីតាំងដីឡូត៍លេខ៣៨-៤០ ផ្លូវ លេខ៣៣៦ ក្រុមទី៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
មតិយោបល់