ព័ត៌មានជាតិ

យុវជន ២នាក់ ធ្វើសកម្មភាពឆក់កាបូប ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខណ្ឌទួលគោក

ភ្នំពេញ: ជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាពឆក់កាបូប ត្រង់ចំណុចមុខផ្ទះ លេខ១៩ ផ្លូវលេខ ២៩១ ក្រុមទី ៥៨ ភូមិទី១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២៥នាទី។

វត្ថុតាងដកហូតបាន៖ ការបូបស្បែក១។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់