ព័ត៌មានជាតិ

យុវជនគួរជៀសឆ្ងាយពីគ្រឿងញៀន យកពេលទំនេរលេងកីទ្បា ដើម្បីសុខភាព! ជនសង្ស័យប្រុសស្រី ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង ៤ និង០០នាទីរសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានសហការជាមួយ កម្លាំងសាលាសង្កាត់ស្ទឹងមានជ័យទី២ បានចុះត្រួតពិនិត្យរដ្ឋបាល ត្រង់ចំណុចភូមិ៥ តាមផ្លូវមាត់ប្រឡាយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកដល់ចំណុចផ្ទះគ្មានលេខ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ (ស្រីម្នាក់)។

ដកហូតវត្ថុតាង៖
-មានក្រាមពណ៌សថ្លា ០១កញ្ចប់តូច -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័យទាំង០៥ នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់