ព័ត៌មានជាតិ

យុវវ័យ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

ភ្នំពេញ: ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ០៤នាក់រួមមាន៖
១-ឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
២-ឈ្មោះ ជាង សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
៣-ឈ្មោះ ជួង ចម្រើន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែបសុខ។
៤-ស្រេន ស្រីនិច ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន ។

ដកហូតក្រាម០១កូនថង់តូច បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់