ព័ត៌មានជាតិ

Microsoft រួម​ទុន​ជាមួយ​ក្រុមហ៊ុន​ចិន បង្កើត​ក្រុមហ៊ុន​ថ្មីនៅ​សៀង​ហៃ​

​ក្រុមហ៊ុន Media របស់​សៀង​ហៃ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft ក្នុង​ការបង្កើត​នូវ​ក្រុមហ៊ុន​ថ្មី​រួម​ទុន​គ្នា ដោយ​ផ្ដោត​លើ​ការកម្សាន្ត​។​

BesTV New Media Co., Ltd បាន​និយាយ​នៅក្នុង​សេចក្ដីប្រកាស​មួយ​ថា ខ្លួន​នឹង​កាន់កាប់ ភាគហ៊ុន ៥១​ភាគរយ ចំណែក Microsoft ៤៩​ភាគរយ ទៅ​លើ​ក្រុមហ៊ុន​ថ្មី “E-Home Entertainment Development”​។​

​ក្រុមហ៊ុន​ថ្មី​នេះ​គឺ​ត្រូវ​ផ្ដោត​សំខាន់​លើ​ការបង្កើត​ហ្គេម និង​សេវាកម្ម​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​។​

​ក្រុមហ៊ុន BesTV និង Microsoft បាន​យល់ព្រម​គ្នា​លើ​កិច្ច​ព្រម​សន្យា​មួយចំនួន ដោយ​នៅ​ក្នុង​នោះ
ក្រុមហ៊ុន BesTV ជា​អ្នក​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សាភិបាល ចំណែក Microsoft ជា​អ្នក​ជ្រើសរើស​នាយក​ប្រតិបត្តិ​។​

​តាម​ការឲ្យដឹង ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចំណាយ​ប្រាក់​សរុប ២៣៧​លាន​ដុល្លារ​អាមេរិក​ក្នុង​ការស្ថាបនា​ក្រុមហ៊ុន​ថ្មី​នេះ​ឡើង​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ននេះ BesTV មាន​អថិថិជន​ដែល​ប្រើ​បណ្ដាញទូរទស្សន៍​រប​ស់​ខ្លួន​ចំនួន ១៨​លាន​នាក់​៕

Microsoft-china

មតិយោបល់