ព័ត៌មានជាតិ

គ្រោះរន្ទះបាញ់ ឆក់យកជីវិតបុរសម្នាក់ ទាំងកណ្ដាលផ្ទៃទឹក ខណៈកំពុងជិះទូកដ៏កំសត់

តាកែវ: កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ មានករណីគ្រោះធម្មជាតិរន្ទះបាញ់ បានឆក់យកជីវិតបុរសម្នាក់ ខណ:កំពុងជិះទូករាយមងដាក់ត្រី។

ជនរងគ្រោះឈ្មោះ ប៉ែន ដារិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរ អ្នកនេសាទ។

ក្រោយកើតហេតុ សពត្រូវបានក្រុមគ្រួសារ ដឹកយកមកធ្វើ បុណ្យតាមប្រពៃណី នៅឯគេហដ្ឋាន៕

មតិយោបល់