កំពង់ចាមៈ ស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ ប៊ុត សោភ័ណ អាយុ ៥៣ ឆ្នាំ មានមុខរបរជាកសិករ និងជាអ្នកស៊ីឈ្នួលលាងចាន ហើយបច្ចុប្បន្នជាប្រជាពលរដ្ឋ រស់នៅភូមិចុងបឹងក្នុង ឃុំដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ ។
នៅចំពោះមុខ ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកស្រី ប៊ុត សោភ័ណ បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ សព្វថ្ងៃនេះ កម្រិតជីវភាពគ្រួសាររបស់អ្នកស្រី គឺជួបភាពខ្វះខាតច្រើន ដោយសារតែគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែបន្តិចបន្តួច និងការងារជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ នៅតាមកម្មវិធីបុណ្យទាន ឬពិធីមង្គលការម្ដងម្កាល គ្រាន់ទទួលបានចំណូល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។
អ្នកស្រីបានបន្តឱ្យដឹងថែមទៀតថា សម្រាប់ការឈ្នះរង្វាន់ ១០០លានរៀល នៅពេលនេះ គឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដោយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់មកពីលាងចានកម្មវិធីបុណ្យឱ្យគេ ហើយត្រឡប់មកផ្ទះមានអារម្មណ៍ថា អស់កម្លាំង ក៏ប្រើកូនប្រុសឱ្យ ទៅទិញតែបៃតងអ៊ីឈីតាន់ រសជាតិ តែក្រូចឆ្មារទឹកឃ្មុំមួយដបពីអ្នកលក់ ដែលស្ថិតនៅក្បែរផ្ទះដើម្បីទទួលទាន។
លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកស្រីហាក់មិនទាន់ជឿនោះទេ ហើយក៏ហៅកូនប្រុស-ស្រី និងញាតិជិតខាងឱ្យជួយពិនិត្យ ទើបដឹងថា ឈ្នះរង្វាន់១០០លានរៀលពិតប្រាកដមែន ហើយក៏ទូរស័ព្ទជូនដំណឹង ដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។
អ្នកស្រីបានបញ្ជាក់ថា ចំពោះទឹកប្រាក់រង្វាន់១០០លាន់រៀលនេះ គឺមានសារសំខាន់សម្រាប់អ្នកស្រីណាស់ ហើយក្រោយពីទទួលបានលុយរង្វាន់ ១០០ លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ ហើយទុកមួយចំនួនទៀត សម្រាប់ការសិក្សារបស់កូន និងសង់ផ្ទះឱ្យបានសមរម្យ សម្រាប់រស់នៅទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០ លានរៀល រហូតដល់ ៧០ រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាង បានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕
មតិយោបល់