ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចប្រកាសយកថ្លៃធ្វើលិខិតឆ្លងដែន រួមនិងសេវាផ្សេងៗ សម្រាប់ពលករម្នាក់ចំនួន ៤៩ដុល្លារអាមេរិក ព្រមទាំងបានប្រគល់ឲ្យក្រុមហ៊ុនឯកជនជាង ៤០ ជាអ្នកទទួលបន្ទុកកិច្ចការនេះ។
កិច្ចប្រជុំក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានថ្លែងបញ្ជាក់ថា តម្លៃ ៤៩ដុល្លារអាមេរិកនោះរួមមាន ថ្លៃលិខិតឆ្លងដែន ៤ដុល្លារអាមេរិក ប័ណ្ណការងាររបស់ក្រសួងការងារ ១០ដុល្លារអាមេរិក ប័ណ្ណការងាររបស់បរទេស ២០ដុល្លារអាមេរិក ថ្លៃសេវាធ្វើដំណើរ និងហូបចុក ១៥ដុល្លារអាមរិក៕
ព័ត៌មានជាតិ
មតិយោបល់