ឧត្តរមានជ័យៈ នៅវេលាម៉ោង ៩ និង ១៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានករណីចង.កសម្លាប់ខ្លួន លើផ្ទះ ស្ថិតនៅភូមិបុស្បុវ សង្កាត់បុស្បុវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ អាន់ ចិន ភេទស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
មូលហេតុ៖ សុំប្រាក់ម្តាយទិញមីហូប តែម្តាយពុំបានឲ្យថែមទាំងស្ដីបន្ទោសបន្តិចបន្តួច បន្ទាប់មកក៏សម្រេចចិត្តចង.កសម្លាប់ខ្លួន នឹងខ្សែគោខាងលើធ្នឹមផ្ទះតែម្តងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់