ព័ត៌មានជាតិ

ប្រហែលប្រាក់ខែ ចាំចំការចាយមិនគ្រប់ បុរសម្នាក់ ឆ្លៀតជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចវាយខ្នោះ

ព្រះសីហនុ: កាលពីវេលាម៉ោង ១៧ និង ១០នាទីល្ងាច ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ចន្ទ័ សុខា ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលចាំដីចម្ការ រស់នៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបានរួមមាន៖
-ម្សៅសរថ្លា ចំនួន ០១កញ្ចប់តូច ទម្ងន់ ១.០៣ក្រាម
-ដបជក់ ចំនួន០១
-ដែកកេះ ចំនួន០២
-ពូថៅ ចំនួន០១
-កាំភ្លើងកែច្នៃ ចំនួន០១ដើម
-ម៉ូតូ ចំនួន០១គ្រឿង។

បច្ចុប្បន្ន​ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់