ព័ត៌មានសុខភាព

វិធីបណ្តេញជាតិខ្លាញ់ដែលលើសចេញពីរាងកាយ

ជាតិខ្លាញ់ដែលលើសនៅក្នុងរាងកាយបណ្តោលឲ្យយើងកើតជំងឺធាត់ ព្រមទាំងមានបញ្ហាសុខភាពជាច្រើន។ ដូច្នេះហើយ ដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហានេះកើតឡើង អ្នកគួរតែស្វែងយល់ពីវិធីដោះស្រាយតាមបែបធម្មជាតិ ដែលចំណាយតិច។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រ ដែលអាចជួយកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយយ៉ាងឆាប់រហ័ស៖

របស់ដែលត្រូវការ
– ប៉េងប៉ោះ ២ផ្លែ
– ទឹកក្រូចឆ្មា ៦ស្លាបព្រា
– ខ្ទឹមស ៤ កំពឹស
– ទឹកកគូប(ដុំទឹកករាងបួនជ្រុង) ៥០០មីលីក្រាម

ការអនុវត្ត
យកគ្រឿងផ្សំទាំងអស់នេះក្រឡុកបញ្ចូលគ្នាឲ្យក្លាយជាល្បាយ ហើយទទួលទាននៅពេលព្រឹកព្រលឹមទាំងពោះទទេ។
ប៉ុន្តែទន្ទឹមនឹងនេះផងដែរ អ្នកត្រូវព្យាយាមបរិភោគតែបៃតងគ្មានជាតិស្ករ និងបន្លែ ឬធម្មជាតិផ្សេងៗឲ្យបានច្រើន៕

Burn-Fatd

មតិយោបល់